recentposts

កញ្ញា ភឹង សោភា ប្ដេជ្ញាបន្តបេសកកម្ម ២៣ តុលា ទោះរងភាពអយុត្តិធម៌ ២ឆ្នាំក្នុងពន្ធនាគារ

 សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា កញ្ញា ភឹង សោភា ត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីពេលថ្មីៗនេះ ក្រោយអនុវត្តទោស ២ ឆ្នាំពេញក្នុងពន្ធនាគារ។ កញ្ញាលើកឡើងថា ការចាប់ឃុំខ្លួន និងផ្ដន្ទាទោសលើកញ្ញា និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមួយចំនួនទៀត គឺជារឿងអយុត្តិធម៌ និងជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។ ប៉ុន្តែកញ្ញាបញ្ជាក់ថា ចំណាត់ការនេះ មិនអាចបញ្ឈប់កញ្ញា និងសកម្មជនផ្សេងទៀត ឱ្យឈប់និយាយពន្យល់ពលរដ្ឋអំពីបញ្ហាប្រទេសជាតិបាននោះឡើយ។